khmer eng
  • ឯកឧត្តម អន ស៊ុំ និងឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកអូរជ្រៅ
     
    ចែករំលែក ៖

    ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
    …………………………………………
    រសៀលថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការធ្វើបច្ចុប្ប្ន្នភាព និងការប្តេជ្ញាចិត្តរបស់មូលដ្ឋានស្រុក អូរជ្រៅ ឃុំ ភូមិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោក លោកស្រី ជាក្រុមប្រឹក្សាស្រុក ឃុំ និងមេភូមិផងដែរ។ ថ្លែងក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តដាក់ឱ្យបានម៉ឺងម៉ាត់ទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិនិត្យជាក់ស្តែងចំពោះគ្រួសារដែលក្រីក្រខ្វះខាតពិតប្រាកដ ដើម្បីទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគជូនដល់គាត់។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ដោយប្រក្លាយការលំបាកឱ្យទៅជាឱកាសក្នុងការទាក់ទាញទឹកចិត្តប្រជាពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់អាជ្ញាធរ។ បន្តរួមគ្នាអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត